ព័តមានជាតិ

តារា​​ចម្រៀង​​​ខេម ​​​វាយ​​​អ្នក​បើក​​​តាក់ស៊ី​​​​ ឡើង​ទ្រម និងហៅគ្នា​​​យកកាំភ្លើង​​មក​កាង​រឿង​​បើក​ឡាន​​​​ចៀស​គ្នា​

ថ្ងៃព្រហស្បត្ត៏ ទី៦ ខែតុលា ឆ្នាំ២០១១ ម៉ោង ១៨:១៤

រាជធានីភ្នំពេញ​​​​ ៖ ​យ៉ាងហោចណាស់​រថយន្ត​​តាក់ស៊ី​​​របស់​ក្រុមហ៊ុន CHOICE ប្រមាណ​ជា​​២០គ្រឿង រួមទាំង​​អ្នក​បើកបរ​ដែល​ពាក់អាវ​ពណ៌​​លឿងប្រមាណ​​​៤០នាក់ បានធ្វើការ​ឡោម​ព័ទ្ធ​រថយន្ត​​ឡិចស៊ីស​​​​៤៧០ ពណ៌ស ​ពាក់​ស្លាកលេខ ភ្នំពេញ 2P-6355 ដែលអ្នកបើក​​បរ​ត្រូវ​បាន​​ភាគី​ខាង​រថយន្ត​តាក់ស៊ី​​​​​ចោទ​ថា ​ជាអ្នក​​​​​កាង និង​​មក​ដោះស្រាយ​​ឱ្យ​រថយន្តកូរ៉ូឡា​ ពណ៌​ឈាម​ជ្រូក ​ពាក់ស្លាក​លេខ ភ្នំពេញ 2G-8041 ដែលមាន​មនុស្ស​​​៣​នាក់​ជិះ​​​ក្នុង​រថយន្ត​​ ក្នុង​នោះ​​ម្នាក់ត្រូវ​គេស្គាល់​​​ច្បាស់​ជា​តារា​ចម្រៀង​​ឈ្មោះ​ខេម និង​ជាអ្នក​​បើក​​បរ​​ផង​ ដែល​បាន​ធ្វើ​សកម្ម​ភាពបែប​មនុស្ស​ទំនើង មិន​ស័ក្តិ​សម​ទៅនឹង​​តារា​ដែល​គេ​គាំទ្រ​​ទាល់តែ​សោះ ព្រោះបាន​​វាយ​ទាត់​ធាក់​ទៅ​​លើ​​​​អ្នក​បើកប​រ​រថយន្ត​តាក់​ស៊ី​​​​ម្នាក់ ឡើងទ្រមខ្លួន បណ្តាល​ឱ្យ​រង​របួស​​បែកមាត់​​ចេញ​ឈាម​ និង​បាន​វាយ​​កញ្ចក់​ទ្វារ​​​រថយន្ត​តាក់ស៊ី​​​ខាង​ឆ្វេង បណ្តាល​ឱ្យ​​​បែកខ្ទេច​​​ថែមទៀត​​​ផង​។

ហេតុការណ៍​ខាងលើ​​នេះ​​បានកើតឡើង​​​កាល​ពី​វេលាម៉ោង​​​​ ១២​ពាក់​កណ្តាលអធ្រាត្រ​​​ឈាន​ចូល​​​ថ្ងៃទី​​៦ តុលា ​​​២០១១ ​នៅ​​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ក្នុងភូមិ​ត្រពាំងឈូក សង្កាត់​​ទឹកថ្លា ​​​ខណ្ឌ​សែន​សុខ ​​និងធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​​មានការភ្ញាក់​ផ្អើល​​ឆោ​ឡោ​​មក​មើល​ ដោយ​​សារ​តែ​ជន​ដែល​មក​​កាង​បាន​​​អាេមកាំភ្លើង​​​ស្រែកឡូឡា​សំឡុត​​​គំរាម​ ទៅលើ​ពួក​ក្រុមតាក់ស៊ី​​។ ទោះបីជាយ៉ាង​ណា ស្ថានភាព​តឹង​តែង​​​រវាង​គូ​​ភាគី ទាំង​​២​ខាង​លើ​​បានធូរ​ស្រាល​​​​​មក​វិញ ​ដោយសមត្ថកិច្ច​​​ប្រើ​ពេល​​​​វេលា​ធ្វើ​ការ​សម្រប​សម្រួល​​គ្នា ដោយ​ភាគី​ជើងកាង​​​​បានសង​​​ប្រាក់ថ្លៃ​​​កញ្ចក់​រថយន្ត​​ និងជំងឺ​​ចិត្ត​ចំនួន​១៥០​ដុល្លារ​តែប៉ុណ្ណោះ​។

តាមការ​​​រៀបរាប់ពី​​ដំណើរឿង​​​​​ខាងលើ​​ពី​ជន​រងគ្រោះ​​ ​​ជាអ្នក​បើកបរ​​រថយន្តតាក់ស៊ី​​​ឈ្មោះជា ចាន់ថេត ភេទប្រុស អាយុ​​​​៣១​ឆ្នាំ ​​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ​​​​ខ្លួន​បាន​បើក​រថយន្ត​​​តាក់​ស៊ី​​​​ពាក់ស្លាកលេខ ​ភ្នំពេញ 2M-5206 មក​ដាក់​ភ្ញៀវ​ចុះ​នៅ​ផ្លូវ​លំ​មួយ​​​​ខាង​លិចផ្ទះសំណាក់​រុង​រឿង ​។ ស្របពេល​​ខ្លួនបាន​ដាក់​ភ្ញៀវ​ចុះ​​​​​រួច​ក៏​​​បត់​រថយន្ត​ទៅមុខ ពេលនោះ​​​ស្រាប់តែ​​​មាន​រថយន្ត​​កូរ៉ូឡា​បង្ក​​ហេតុ​ដែល​បើក​ដោយ​​​អ្នក​ ចម្រៀងឈ្មោះ​​ខេម ខាង​លើ​​​បើ​ក​មក​​ពីក្រោយរួច​ស៊ីប្លេ ​​ឃើញ​ដូច្នេះ ​ជនរងគ្រោះ​​​ក៏បើក​រថយន្ត​តិចៗ ​​ទៅមុខ​ទៀត ​​​ឯ​រថយន្ត​បង្ក​ហេតុ​នៅ​តែ​ស៊ី​ប្លេ​​រហូត​​ ទើប​​​ជន​រង​គ្រោះ​វាយ​​​ស៊ីញូ​​អែប​ខាង​​​ ដោយទុក​ឱ្យ​រថ​យន្ត​​​​បង្ក​ហេតុ​ទៅ​មុខ ​ស្រាប់តែ​​​រថយន្ត​បង្ក​​​​ហេតុ​ដែល​​​​ឃើញ​អ្នកបើក​​បរ​ឈ្មោះ​ខេម ​​​ជា​តារា​ចម្រៀ​ង​ក្នុង​​ស្ថានភាព​ស្រវឹងស្រាជោក​បាន​ដើរ​សំដៅ​​​ម​​ក​ រថយន្ត​ជនរងគ្រោះ រួច​បាន​ប្រើ​​កណ្តាប់ដៃ​​វាយទៅលើ​កញ្ចក់​រថយន្ត​ចំនួន​៣ដៃ ​បណ្តាល​​ឱ្យ​កញ្ចក់​​រថយន្តបែក​​​ប្រាវ​ខ្ទេច។

ជន​រងគ្រោះ​​​​បន្តទៀត​​ថា ក្រោយពី​​​​វាយ​កញ្ចក់​​​​រថ​យន្ត​​បែក​រួច​មក តារា​ចម្រៀង​​​​​ខេម ​បាន​ចាប់​​ទាញ​​ជនរងគ្រោះ​​​​ចេញពី​ក្នុង​​​រថយន្ត ហើយ​បាន​​វាយទាត់ធាក់​​ដោយ​គ្មានប្រណី​ និង​មាន​មនុស្ស​​​​៣នាក់ទៀត ​​បានចេញពី​​ក្នុង​រថយន្ត​តារា​ចម្រៀង​​នេះ ​មក​​ព្រួត​​គ្នា​វាយ​​ទាត់ធាក់​​​​ដោយ​គ្មាន​ត្រា​ប្រណី​ ដែល​ប្រជាពលរដ្ឋ​​​​​ឃើញ​ហេតុ​ការណ៍ លាន់​មាត់​គ្រប់​គ្នា​​ថា ហួស​ហេតុ​​​ពេកហើយ ​គ្រាន់​តែ​​​រឿង​បន្តិច​​​បន្តួច​សោះ​​​វាយមនុស្ស​​​​​ស្ទើរស្លាប់​​ស្ទើរ​ រស់ ​​ហើយ​​បើ​តារា​ចម្រៀង​​​​មាន​ចរិត​​​បែប​លោក​ខេម នេះគឺ​គ្មាន​អ្នក​ណា​គាំទ្រ​​​ទៀតទេ៕​

ស្រវឹងធ្លាក់​ភ្នែក​​​បោះពួយ Fino ​​ទៅ​បុក​​​រថ​យន្ត​ដឹក​​ខ្សាច់​​​​ស្លាប់​ខ្លួនឯង​

ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១១ ម៉ោង ១១:២០
រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​​​​ម្នាក់ក្នុងស្ថាន​ភាព​ស្រវឹង​​​បាន​បោះពួយម៉ូតូ​​ទៅបុក​រថយន្ត​​ដឹកខ្សាច់ ​​​១គ្រឿង ​ចំពីមុខ​ បណ្តាល​​ឱ្យ​​ស្លាប់ខ្លួនឯង ខណ​ៈ​​​ពេលបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរពេទ្យ​​ ដែលគ្រោះថ្នាក់​​​​ចរាចរណ៍នេះកើតឡើង​​​​​​​នៅ​វេលា​ម៉ោង​​​៦​និង​​​​​​៣០នាទី​​​​ល្ងាច​ថ្ងៃទី​​​៩ តុលា ​តាមបណ្តោយ​​​​​ផ្លូវ​ ៣៧១ ​ហៅផ្លូវ​​​សឡា ​​ស្ថិត​​​ក្នុងភូមិ​​​ទ្រា​​៣ សង្កាត់ស្ទឹងមានជ័យ ​​ខណ្ឌ​មាន​ជ័យ ​។

យោង​តាម​សម្តីសាក្សី​​ដែលឃើញ​ហេតុ​ការណ៍​នេះ​ បាន​ឱ្យ​​ដឹង​ថា ​មុនពេល​​កើតហេតុ ​​​​​​ឃើញជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ Fino ពណ៌ខ្មៅ ​​១​គ្រឿង ​​ក្នុងល្បឿន​​យ៉ាង​លឿន​ ស្រាប់តែ​​មក​ដល់​ចំណុច​​បង់​​លុយ​​របស់​ក្រុមហ៊ុន​​សឡា ក៏​បាន​បន្ថែម​ល្បឿន​​​​ឆ្លង​ទួល​​ ដែល​​​​គេធ្វើ​​សម្រាប់​​ឱ្យ​បន្ថយ​ល្បឿន​នោះ ហើយ​​ហោះ​ទៅ​បុក​​រថយន្ត​ដឹក​​​ខ្សាច់​​១គ្រឿង ពាក់​ស្លាក​លេខ​​​ ភ្នំពេញ 3A-2908 បើកពី​ត្បូងទៅ​ជើង​ ក្នុងទិសដៅ​​​បញ្ច្រាស​ទិសគ្នា ​បណ្តាល​ឱ្យ​​អ្នក​​​​បើកម៉ូតូ​​​ Fino ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 1AB-3044 ដួលបោក​ក្បាល​​​នឹងថ្នល់​​​​របួសធ្ងន់​​​ និង​ក្រោយ​ម​ក​បាន​ស្លាប់​។

បើយោង​តាម​​សម្តីរបស់​​ប៉ូលិស​​ចរាចរ​​​​ណ៍​ខណ្ឌ មានជ័យ​​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់​​ចរា​ចរណ៍​​​​នេះ គឺបណ្តាល​​មកពី​​​អ្នកបើកម៉ូតូ Fino ស្រវឹង ហើយ​បើក​​បរ​ដោយ​​មិន​មានពាក់​មួកសុវត្ថិភាព​ ព្រមទាំង​​បោះពួយ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន ទើប​​​​បាត់​ម្ចាស់ការ​ទៅបុក​រថយន្ត​​ដឹក​ខ្សាច់​​នោះតែ​ម្តង ៕
កម្ពុជា –
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 06 វិច្ឆិកា 2011 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 06 វិច្ឆិកា 2011

កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ
កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ
កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ៣៣០០ លាន​ដុល្លារ
(Photo : Reuters)
ដោយ ប៉ែន បូណា

គិត​ត្រឹម​ឆ្នាំ​២០១០ ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​គេ​ចំនួន​ជាង​៣០០០​លាន​ដុល្លារ​គិត​ទាំង​បំណុល​ចាស់​ឬ​ស្មើ​នឹង​២៩​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស)។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។ ​ក្នុង​របាយការណ៍​ស្តីពី​ស្ថានភាព​បំណុល​របស់​កម្ពុជា ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ក៏​បាន​ពន្យល់​អំពី​គោលការណ៍​គ្រប់គ្រង​ និង​ប្រើប្រាស់​បំណុល​បរទេស​ផងដែរ។ ​គណបក្ស​ប្រឆាំង​បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​បំណុល​របស់​កម្ពុជា។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s