ព័តមានអន្តរជាតិ

មហា​សេដ្ឋី​​នី​​អេស្ប៉ាញ​​អាយុ​85​ឆ្នាំ​​រៀប​ការ​​លើក​ទី​3​ជាមួយ​​មន្ត្រី​ម្នាក់​​អាយុ​25ឆ្នាំ

ថ្ងៃព្រហស្បត្ត៏ ទី៦ ខែតុលា ឆ្នាំ២០១១ ម៉ោង ០៩:៤០

មហាសេដ្ឋី​នី​អេស្ប៉ាញ​ម្នាក់​មាន​ងារ​ជា​ឌុច​ ស្រី​ លោក​ស្រី​ CAYETANA ដែល​មាន​ឈ្មោះ​ពេញ​ថា MARIA DEL ROSARIO CAYETANA ALFONSA VICTORIA EUGENIA FRANCISCA FITZ-JAMES STUART Y DE SILVA អាយុ​៨៥​ឆ្នាំ​ បាន​រៀប​ការ​​ជា​លើក​ទី​៣​ កាល​ពីថ្ងៃ​ទី​៥ តុលា​ជាមួយ​លោក​ ALFONSODIEZ ជា​មន្ត្រី​អាយុ​២៥​ឆ្នាំ នៅ​ទី​ក្រុងសេវីលភាគ​ខាង​ត្បូង​អេស្ប៉ាញ។

បន្ទាប់ ​ពី​ពិធី​រៀប​ការ​នៅឯ​វិមាន LAS DUENAS ជា​និវេស​ដ្ឋាន​របស់​លោកស្រី​កសាង​កាល​ពី​សម័យ​សត​វត្ស​ទី​១៥ឌុច​ស្រី​នោះ​ បាន​បង្ហាញ​ខ្លួន​ជាមួយ​ស្វាមី​វ័យ​ក្មេង​ក្រោម​ក្រសែ​ភ្នែក​សរសើរ​របស់​មហា ​ជន​ច្រើន​កុះ​ករ​នៅ​ច្រក​ចូល​វិមាន​នេះ​។ ឌុច​ស្រីនោះគឺ​ជា​ឥស្សរ​ជន​ល្បី​ល្បាញ​មួយរូប​ក្នុង​ចំណោម​ឥស្សរ​ជន​ អេស្ប៉ាញ​ល្បីៗ​ទាំង​ឡាយ​។ មាន​ភ្ញៀវ​ដែល​អញ្ជើញ​តែ​ប៉ុន្មាន​សិប​នាក់​ រួម​នឹង​បណ្តា​សមា​ជិក​សាច់​ញាតិ​គ្រួសារ និង​មិត្ត​ភក្តិ​ជិត​ដិត​​បាន​ចូល​រួម​ក្នុង​ពិធិ​រៀបការ​នេះ​។

រៀប​ ការ​ចំនួន​២​លើក​រួច​មក​ហើយ​លោក​ស្រី CAYETANA ជា​ស្ត្រី​មេ​ម៉ាយ​២​លើក​។ កូន​របស់​លោក​ស្រី​៦​នាក់​សុទ្ធ​តែ​ជា​កូន​ជាមួយ​ប្តី​មុនគេ​បំផុត ហើយ​ពួក​កូនៗ​ទាំង​នេះ​បាន​ប្រឆាំង​ចំពោះ​គម្រោង​រៀប​ការ​លើ​ក​នេះ​ជាមួយ​ លោក AFONSODIEZ ជា​និយោ​ជិត​ម្នាក់​ខាង​សន្តិ​សុខ​សង្គម​។ កាល​ពី​ខែកក្កដា កន្លង​មក​នេះ​ឌុច​ស្រី​នោះ​បាន​ចែក​មរតក​ឱ្យ​ពួក​កូនៗ​ដើម្បី​ប៉ុន​ប៉ង​ជំនះ ​ការ​ជំទាស់​របស់​ពួកគេ​មិន​ឱ្យ​​លោក​ស្រីយក​ប្តី​ថ្មី​ទៀត​។ កូន​លោក​ស្រី​២​នាក់​ពុំ​បាន​មក​ចូល​រួម​ក្នុង​ពិធី​រៀប​ការ​នោះ​ឡើយ​ ហើយ​យោង​តាម​ព័ត៌​មាន​មួយ​ចំនួន​ថា កូន​ស្រី​នាង​ EUGENIA បាន​ចូល​មន្ទីរ​ពេទ្យ​ក្រុង​ម៉ា​ឌ្រីត ដោយ​សារ​កើត​អុត​ស្វាយ​ ហើយ​កូន​ប្រុស​ម្នាក់​លោក JACOBO និយា​យ​ថា រូប​គេ​​មិន​សប្បាយ​ចិត្ត​​ចំពោះ​ ចំណែក​នៃ​មរតក​ ហើយ​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s